អំពីសហគមន៍

ស៊ីតាហ្វា

សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា បានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ តាមរយៈប្រកាសលេខ ៥៩៩៦ ប្រក ចុះថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។ បានបំពេញកាតព្វកិច្ចចុះបញ្ជីសារពើពន្ធនៅអគ្គនាយកដ្ឋានពន្ធដារតាមរយៈលិខិតលេខ ៣០០៧៣ អពដ ចុះថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២២។

ចក្ខុវិស័យ

ចង់ឃើញការអនុវត្តច្បាប់ពន្ធ រវាងរដ្ឋបាលសារពើពន្ធនិងធុរកិច្ចជនមានតម្លាភាព ដើម្បីជួយជ្រោមជ្រែងសេដ្ខកិច្ចជាតិឲ្យរឹងមាំ

បេសកកម្ម

  • ចូលរួមសហការជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយ អប់រំ និងការបណ្តុះ បណ្តាលច្បាប់សារពើពន្ធ
  • ចូលរួមលើកកម្ពស់ការអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់ធុរកិច្ចជនឱ្យបាន ត្រឹមត្រូវ និងស្របច្បាប់
  • ចូលរួមសហការជំរុញឱ្យមានវប្បធម៌ចូលរួមបង់ពន្ធជូនរដ្ឋ ធ្វើឲ្យសេដ្ឋកិច្ចជាតិ រីកចម្រើនឆាប់រហ័ស។

យុត្តិសាស្រ្ត

  • ដើម្បីសហការ និងគាំទ្រជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយ អប់រំ និង ការបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក ពីច្បាប់ជាតិ និងអន្តរជាតិ ការអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់ធុរកិច្ចជន។
  • រៀបចំចងក្រងនូវភ្នាក់ងារ និងបណ្តាក្រុមហ៊ុននានាលើវិស័យសេវាកម្មពន្ធដារ នៅប្រទេសកម្ពុជា ដើម្បីជួយជ្រោមជ្រែងដល់ការអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់ ធុរកិច្ចជនអោយបានត្រឹមត្រូវ និងស្របតាមច្បាប់
  • ចូលរួមសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីផ្សព្វផ្សាយ អប់រំ និងចែក រំលែកបទពិសោធន៍តាមរយៈសិក្ខាសាលា និងការបណ្តុះបណ្តាលនៅក្នុងប្រទេស ឬ អន្តរជាតិ
  • ចូលរួមចំណែកជួយការងារសង្គម និងសប្បុរសធម៌។

តម្លៃស្នូល

  • ភាពស្មោះត្រង់ និង សុចរិតភាព
  • តម្លាភាពនិងសមូហភាពដឹកនាំ
  • អនុលោមភាព
  • គណនេយ្យភាព
  • ឯករាជ្យភាព