សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា
បានបំពេញកាតព្វកិច្ចចុះបញ្ជីសារពើពន្ធនៅអគ្គនាយកដ្ឋានពន្ធដារតាមរយៈលិខិតលេខ ៣០០៧៣ អពដ ចុះថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២២។
ហេតុអ្វីគួតែចូលរយមជាមួយពួកយើង?
- ទទួលបានឱកាសប្រឹក្សាយោបល់ និងរកវិធីដោះស្រាយបញ្ហាផ្សេងៗទាក់ទងនឹងអាជីវកម្មរបស់ខ្លួន លើផ្នែកសវនកម្ម ឬ គណនេយ្យ/ហិរញ្ញវត្ថុ និងពន្ធដារ។
- ទទួលបានជាជំនួយស្មារតីក្នុងការទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ច។
- ទទួលបានសិទ្ធិបោះឆ្នោតជ្រើសរើស ឬ សិទ្ធិឈរឈ្មោះជាតំណាងឲ្យអង្គបោះឆ្នោតក្នុងការជ្រើសរើសគណៈកម្មការ ជំនាញណាមួយ។
- ទទួលបានឱកាសចូលរួមក្នុងគណៈកម្មការជំនាញនីមួយៗរបស់សមាគមក្នុងនាមជាថ្នាក់ដឹកនាំ ឬ ជាវាគ្មិនកិត្តិយស។
- ទទួលបានឱកាសចូលរួមវគ្គសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗប្រចាំឆ្នាំ ស្តីពីសវនកម្ម ឬ គណនេយ្យ/ហិរញ្ញវត្ថុ និងពន្ធដារ...។